Thursday, February 15, 2018

Rolls-Royce ចេញ​រថយន្ត​ជំនាន់​ថ្មី បង្ហើប​ឈ្មោះ​ពិត​ប្រាកដ​ហើយ​

ប៉ុន្មាន​ឆ្នាំ​មុន​បន្ទាប់​ពី Rolls-Royce បាន​បង្ហើប​ពី​គម្រោង​ក្នុង​ការ​អភិវឌ្ឍ​រថយន្ត​តួ​ខ្ពស់​ថ្មី​សន្លាង​មួយ​ទៀត ពេល​នេះ​ការ​ពិត​គ្មាន​អី​សង្ស័យ​ទៀត​ទេ។ ក្រុមហ៊ុន​បាន​បញ្ចេញ​ឈ្មោះ​រថយន្ត​ជំនាន់​ថ្មី​នោះ មាន​ឈ្មោះ​ថា Cullinan (​ខា​លី​និន ជា​ឈ្មោះ​គ្រាប់​ពេជ្រ​មិនទាន់​ច្នៃ​ធំ​ជាងគេ​បំ​ផុត​)​។​ ​លោក Torsten Müller-Ötvös អគ្គនាយក​ក្រុមហ៊ុន​រ​ថយ​ន្ត Rolls-Royce មាន​ប្រសាសន៍​ថា ឈ្មោះ Cullinan បាន​លេចឡើង​តាំងពី​យើង​បាន​បង្ហាញ​ឈ្មោះ​នេះ ត្រឹមតែ​ជា​ឈ្មោះ​គម្រោង​នៅឡើយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​។ Cullinan គឺ​ជារ​ថយ​ន្តទី​ពីរ ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ស្ថាបត្យកម្ម​ប្រណីត ទើបតែ​ប្រកាស​ថ្មីៗ​នេះ និង​ជា​បច្ចេកវិទ្យា​ថ្មី​របស់​ក្រុមហ៊ុន​ដែល​ប្រើ​តួ​អាលុយមីញ៉ូម​។ ភាព​ភ្លឺរលោង​របស់រ​ថយ​ន្ត​នេះ​គឺ​ពិសេស​ដាច់​គេ និង​គ្មាន​គូ​ប្រៀប ហើយ​គ្រប់​ជ្រុង​ទាំងអស់​របស់​រ​ថយ​ន្ត Rolls-Royce Cullinan គឺ​សុទ្ធតែ​បញ្ចេញ​នូវ​ព​ន្លឺ​ភ្លឺរលោង​។ លោក Müller-Ötvös។ លោក​ថា Cullinan គឺជា​ម៉ូ​ដែល​រ​ថយ​ន្ត​ដែល​មាន​គោល​បំ​ណង​ច្បាស់លាស់។ រ​ថយ​ន្ត​នេះ​ប្រៀប​បាន​នឹង​គ្រាប់​ពេជ្រ Cullinan ជា​គ្រាប់​ពេជ្រ​ដ៏​ល្អ និង​ធំ​បំផុត​ដែល​ពុំ​ធ្លាប់បាន​រកឃើញ​កាលពីមុន​មក ហើយ​រ​ថយ​ន្ត​នេះ​នឹង​បង្ហាញខ្លួន​នៅពេល​ច្នៃ​រួច​យ៉ាង​ល្អ​ឥត​ខ្ចោះ និង​លើសពីរ​ថយ​ន្ត​ផ្សេងទៀត​”​។

CPU Core i3 ថ្មី​របស់​ Intel ផ្ដល់​ល្បឿន​ទ្វេដង​ដល់ Laptop ប្រភេទ​ស្ដើង​ស្រាល​

Intel បាន​បង្ហាញ​វត្តមាន​ Processor Core i3 ជំនាន់​ទី​ ៨ ថ្មី​គោលដៅ​សំខាន់​ផ្ដោត​លើ​ល្បឿន​ Laptop ប្រភេទ​ Ultraportable (ល្បឿន​លឿន​ ស្រាល​ងាយ​យក​តាម​ខ្លួន​)។ Core i3-8130U ជា​ប្រភេទ​ Dual-core CPU មាន​ ៤ Threads, Clocked នៅ​កម្រិត​ 2.2GHz អាច​បង្កើន​ដល់​ 3.4GHz។ ជា​មួយ​នឹង​ CPU នេះ​ អ្នក​នឹង​ទទួល​បាន​ Graphic ជាប់​បន្ថែម​ជា​ទម្រង់​ UHD Graphics 620, Chip មាន15W TDP (Thermal Design Power) និង​អាច​ប្រើ​ជាមួយ​នឹង​ប្រព័ន្ធ​ DDR4-2400 (RAM)។ Core i3 ថ្មី​នេះ​ស្រដៀង​នឹង​ស៊េរី Kaby Lake របស់​ Intel ប៉ុន្តែ​​លឿន​ជាង​​ដោយ​​ប្រព័ន្ធ​ RAM លឿន​ ក៏​ដូចជា​ Architecture ថ្មី​។ ក្រុមហ៊ុន​បញ្ជាក់​ថា​ អ្នក​នឹង​ឃើញ​មាន​លើ​ Laptop ថ្មីៗ​ជាច្រើន​ជាមួយ​នឹង​ CPU Core i3-8130U៕

Galaxy Note 9 អាច​នឹង​មិន​មាន​ទ្រនាប់ស្កេនម្រាមដៃបង្កប់​ក្រោម​អេក្រង់​នោះ​ទេ​

ព័ត៌មាន​ជា​ច្រើន​ជុំវិញ​ Samsung Galaxy Note 9 មាន​មុខងារ​ស្កេន​ក្រយៅដៃ​បង្កប់​ក្នុង​អេក្រង់​ ប្រហែល​ជា​មិន​អាច​ទៅ​រួច​នោះ​ទេ​ សម្រាប់​ពេល​នេះ​។ យោង​តាម​ ប្រភព​ជាច្រើន​ពី​ក្នុង​រោងចក្រ Samsung បាន​បង្ហាញ​ទៅ​អ្នក​ផ្គត់ផ្គង់​ខ្លួន​ថា​ នឹង​បំពាក់​មុខងារ​ស្កេន​នៅ​ខាងក្រោយ​ដដែល។ ថ្វី​បើ​ដូច្នេះ​ តែ​ Samsung កំពុង​បន្ត​ដំណើរការ​ស្វែងរក​ដំណោះស្រាយ​លើ​បច្ចេកវិទ្យា​មួយ​នេះ​។ ក្រុមហ៊ុន​មិន​ទាន់​ទាំង​ជ្រើសរើស​អ្នក​ផ្គត់ផ្គង់​ ឬ​បច្ចេកវិទ្យា​ប្រើ​សម្រាប់​មុខងារ​ស្កេន​ក្នុង​អេក្រង់​នៅឡើយ​ទេ​។ ដោយ​ជម្រើស​មាន​ច្រើន​រួមមាន​ Ultrasonic scanner ពី​ Qualcomm, Optical ពី​ Beyond Eyes, In-house Scanner ពី​ Samsung ផ្ទាល់​, IGES TEC របស់​ Taiwan ឬ​បាន​ពី​ Synaptics។ Samsung Galaxy Note 9 អាច​នឹង​ចាប់ផ្ដើម​ផលិត​ នៅ​ខែ​ មិថុនា​ និង​ប្រកាស​នៅ​ខែ​សីហា​ ដែល​ប្រហែល​ជា​មិន​ទាន់​ពេល​ មាន​វត្តមាន​មុខងារ​នេះ​នោះ​ទេ​។ Samsung Galaxy S9 នឹង​ប្រកាស​ នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ ឆ្នាំ​នេះ​ នៅ​ព្រឹត្តិការណ៍​ MWC ២០១៨ ក៏​នឹង​មិន​មាន​បច្ចេកវិទ្យា​ស្កេន​បង្កប់​ក្នុង​អេក្រង់​នោះ​ដែរ​។ វត្តមាន​មុខងារ​ដ៏​កម្រ​នេះ​ ទំនង​មាន​លើ​ជំនាន់​ក្រោយៗ​ពី​នឹង​ ដូចជា​ Samsung Galaxy S10 ឬ​ Samsung Galaxy Note 10 នៅ​ឆ្នាំ​បន្ទាប់​៕​

​ប្រធាន​ HTC ប្រកាស​​ឈប់​​ភ្លាមៗ មិន​មាន​អ្នក​ជំនួស​

​ប្រធាន​ HTC ប្រកាស​​ឈប់​​ភ្លាមៗ មិន​មាន​អ្នក​ជំនួស​ ក្រោយ​ពី​រស់​នៅ​​ក្រុមហ៊ុន​ HTC បាន​ ៦ ឆ្នាំ​ លោក​ Chialin Chang ​ដែល​ជា​ប្រធាន​ផ្នែក​ទូរសព្ទ បាន​​​លា​លែង​ពី​តំណែង​​ភ្លាម​ៗ​ កាល​ពី​​ថ្ងៃ​ទី​ ១៤ កុម្ភៈ​កន្លង​ទៅ​ ដោយ​លើក​ហេតុផល​ថា ​ព្រោះ​​គម្រោង​​ការងារ​ផ្ទាល់​ខ្លួន។ ចចាមអារ៉ាម​ផ្សាយ​​លោក​ Chang ចង់​បង្កើត​ក្រុមហ៊ុន​ AI។ អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​​លោក​ Cher Wang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ HTC មិន​បាន​​ប្រកាស​ឈ្មោះ​អ្នក​ស្នង​តំណែង​លោក​ Chang នោះ​ទេ ហើយ​​​ប្រធាន​ផ្នែក​ទូរសព្ទ​រូប​នេះ​​លា​លែង​ខណៈ​ពេល​ដែល​ HTC U12 ​ត្រៀម​ប្រកាស​ចេញ​ទៀត​ផង។ អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​​លោក​ Cher Wang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ HTC មិន​បាន​​ប្រកាស​ឈ្មោះ​អ្នក​ស្នង​តំណែង​លោក​ Chang នោះ​ទេ ហើយ​​​ប្រធាន​ផ្នែក​ទូរសព្ទ​រូប​នេះ​​លា​លែង​ខណៈ​ពេល​ដែល​ HTC U12 ​ត្រៀម​ប្រកាស​ចេញ​ទៀត​ផង។ ការ​លា​លែង​ពី​តំណែង​នេះ​កើត​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ពី​ HTC ប្រកាស​​ពី​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ខែ​មករា​ ដែល​​បន្ត​​ធ្លាក់​ចុះ​ ១៥,៣ % បើ​ធៀប​នឹង​ខែ​ធ្នូ​ ហើយ​ធ្លាក់​ចុះ​ ២៧% ធៀប​នឹង​ខែ​មករា​ ឆ្នាំ​ ២០១៧៕​​​​​​​​​ ​​​

Facebook​ ខូច​ម្ល៉េះ​! ​​លួច​បន្ថែម​មុខងារ​ថ្មី​នេះ​ ដើម្បី​​តាម​ដាន​អ្នក​ប្រើ​ប្រាស់

កាល​ពី​ឆ្នាំ​ ២០១៣ Facebook បាន​ទិញ​យក​ក្រុមហ៊ុន​មួយ​ឈ្មោះ​ Onavo Protect ដែល​ជំនាញ​លើ​ ​ប្រព័ន្ធ​ VPN។ ពេល​នេះ​បណ្ដាញ​សង្គម​យក្ស​​បាន​ជំរុញ​ប្រព័ន្ធ​នេះ​នៅ​លើ​​ឧបករណ៍​ iOS ដើម្បី​តាម​ដាន​​ទម្លាប់​​ប្រើ​អ៊ីនធឺណិត​របស់​អ្នក​ប្រើ​ប្រាស់។ នៅ​លើ​កម្មវិធី​ Facebook អ្នក​នឹង​​ឃើញ​មុខងារ​ថ្មី​មួយ​ឈ្មោះ​ថា​ "Protect”។ ពេល​ចុច​លើ​វា​​ អ្នក​នឹង​ចូល​ទៅ​ដល់​ផ្ទាំង​ App Store នៃ​កម្មវិធី​ "Onavo Protect – VPN Security”។ សម្រាប់​អ្នក​ដែល​មិន​ដឹង​ VPN ដំណើរ​ការ​ដោយ​​ការពារ​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​ និង​​​កុំ​ឲ្យ​ក្រុមហ៊ុន​អ៊ីនធឺណិត​ ឬ វិបសាយ​តាម​ដាន​អ្នក​ប្រើ​ប្រាស់​បាន។ យ៉ាងណាក្ដី​ Facebook ទិញ​យក​ Onavo ក្នុង​ហេតុផល​ផ្ទុយ​ពី​នេះ។ តាម​​ការ​ចុះ​ផ្សាយ​របស់​ The Wall Street Journal ក្រុមហ៊ុន​ Facebook ទិញ​យក​ Onavo Protect ដើម្បី​​តាម​ដាន​ទម្លាប់​ប្រើ​ប្រាស់​អ៊ីនធឺណិត​របស់​អ្នក​ប្រើ​ Facebook។ នៅ​ក្នុង​ Description របស់​កម្មវិធី​ Onavo Protect ក៏​មាន​សរសេរ​​ពី​គោល​បំណង​ថា​​ ៖ "ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ Onavo ប្រមូល​យក​ Traffic នៃ​ការ​ប្រើ​អ៊ីនធឺណិត​លើ​ទូរសព្ទ​របស់​អ្នក។ ធ្វើ​ដូច​នេះ​អាច​ឲ្យ​យើង​​​កាន់​តែ​ល្អ​ប្រសើរ និង​ផ្ដល់​ដំណើរ​ការ​សេវាកម្ម​​ Onavo តាម​រយៈ​ការ​វិភាគ​​លើ​ការ​ប្រើ​វិបសាយ, កម្មវិធី និង​ទិន្នន័យ​របស់​អ្នក"។

​Samsung ​បង្ហាញ​មុខងារ​ដែល​ Galaxy S9 ​ចម្លង​ពី​ iPhone X

​​​​​​​​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ខាង​មុខ​ Samsung នឹង​ប្រកាស​ចេញ​ Galaxy S9/S9+ ជា​ផ្លូវ​ការ។ ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ​ស្ប៉ត​ចំនួន​ ៣ ដែល​មាន​បង្ហាញ​តម្រុយ​ខ្លះៗ​អំពី​ស្មាតហ្វូន​ត្រកូល​ S ជំនាន់​ថ្មី។ វីដេអូ​ស្ប៉ត​ទាំង​ ៣ ​មាន​វីដេអូ​មួយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដោយ​សារ​មាន​បង្ហាញ​ខ្លះៗ​អំពី​មុខងារ​​ថ្មី​លើ​ Galaxy S9/S9+ ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ iPhone X ដែរ។ មុខងារ​ដែល​បង្ហាញ​នោះ​គឺ​ការ​បង្កើត​នូវ​រូប​ Emoji ​មាន​កាយ​វិការ​ ដោយ​ផ្អែក​តាម​ផ្ទៃ​មុខ​របស់​មនុស្ស ដែល​ Apple ហៅ​វា​ថា​ Animoji។ ទស្សនា​វីដេអូ​ខាង​ក្រោម​នៅ​វិនាទី​​ទី ៩ ៖ រ​ដឹង​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ ETNews បាន​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​​ ដោយ​អះអាង​ថា​ Galaxy S9/S9+ នឹង​មាន​​មុខងារ​ Emoji 3D ដែល​មាន​​ល្អ​ប្រសើរ​ជាង​ Animoji របស់​ iPhone X។ មុខងារ​នេះ​ដំណើរ​ការ​​ដោយ​អ្នក​ប្រើ​ប្រាស់​អាច​ជ្រើស​រើស​​រូប​តុក្កតា​បែប​​ 3D ​​ដើម្បី​ឲ្យ​វា​ធ្វើ​កាយ​វិការ​ផ្ទៃ​មុខ​ត្រាប់​តាម​មនុស្ស​ តាម​រយៈ​ Sesnor ចំណាំ​ផ្ទៃ​មុខ​របស់​ Galaxy S9/S9+។

ទាយ​មើល រវាង Ronaldo និង Neymar គ្រូ PSG ចង់​បាន​នរណា​ជាង

មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា​ខ្សែ​ប្រយុទ្ធ Neymar អាច​នឹង​ចាក​ចេញ​ទៅ​ក្លឹប Real Madrid នៅ​ក្នុង​រដូវ​កាល​ក្រោយ។ មិន​តែ​ប៉ុណ្ណោះ មាន​របាយការណ៍​ខ្លះ​ហ៊ាន​ទាំង​អះ​អាង​ថា ក្លឹប​យក្ស​អេស្ប៉ាញ​នឹង​យក Cristiano Ronaldo ធ្វើ​ជា​ថ្នូរ ដើម្បី​ដូរ​យក Neymar ពី​ PSG ទៀតផង។ ដោយ​ឡែក​កាល​ពីពេលថ្មីៗនេះ អ្នក​ចាត់​ការ​ក្លឹប PSG លោក Unai Emery បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ទាក់ទិន​នឹង​ពាក្យ​ហ្នឹង។ ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ពេល​សួរ​ថា រវាង​ Cristiano Ronaldo និង Neymar តើ​លោក​ចង់​បាន​នរណា​ជាង លោក​អ្នក​ចាត់​ការ Emery បាន​និយាយ​ថា៖ "តាម​ពិត​ទៅ សំណួរ​នេះ​អាច​និយាយ​បាន​ថា ពិបាក​ក្នុង​ការ​ឆ្លើយ​ក៏​បាន ឬ​ស្រួល​ក៏ថា​បាន។ វា​អាស្រ័យ​ទៅ​តាម​ការ​យល់​ឃើញ​របស់​មនុស្ស​ម្នាក់ៗ"។ សូម​បញ្ជាក់​ផង​ដែរ​ថា Neymar ទើប​តែ​ចាក​ចេញ​ពី​ក្លឹប​អ្នក​មាន​បុណ្យ Barcelona មក​ចូល​រួម​ជាមួយ​ក្លឹប​អ្នក​មាន PSG កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​ប៉ុណ្ណោះ ក្នុង​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​ក្នុង​ពិភព​បាល់ទាត់ ២២២​លាន​អឺរ៉ូ (ជាង ២៧០​លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ Real Madrid នឹង​បើក​ទ្វារ​ស្វាគមន៍ PSG ក្នុង​ជំនួប​ជើង​ទី១ Champions League នៅ​យប់​ថ្ងៃ​នេះ៕