Thursday, February 15, 2018

​Samsung ​បង្ហាញ​មុខងារ​ដែល​ Galaxy S9 ​ចម្លង​ពី​ iPhone X

​​​​​​​​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ខាង​មុខ​ Samsung នឹង​ប្រកាស​ចេញ​ Galaxy S9/S9+ ជា​ផ្លូវ​ការ។ ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ​ស្ប៉ត​ចំនួន​ ៣ ដែល​មាន​បង្ហាញ​តម្រុយ​ខ្លះៗ​អំពី​ស្មាតហ្វូន​ត្រកូល​ S ជំនាន់​ថ្មី។ វីដេអូ​ស្ប៉ត​ទាំង​ ៣ ​មាន​វីដេអូ​មួយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដោយ​សារ​មាន​បង្ហាញ​ខ្លះៗ​អំពី​មុខងារ​​ថ្មី​លើ​ Galaxy S9/S9+ ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ iPhone X ដែរ។ មុខងារ​ដែល​បង្ហាញ​នោះ​គឺ​ការ​បង្កើត​នូវ​រូប​ Emoji ​មាន​កាយ​វិការ​ ដោយ​ផ្អែក​តាម​ផ្ទៃ​មុខ​របស់​មនុស្ស ដែល​ Apple ហៅ​វា​ថា​ Animoji។ ទស្សនា​វីដេអូ​ខាង​ក្រោម​នៅ​វិនាទី​​ទី ៩ ៖ រ​ដឹង​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ ETNews បាន​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​​ ដោយ​អះអាង​ថា​ Galaxy S9/S9+ នឹង​មាន​​មុខងារ​ Emoji 3D ដែល​មាន​​ល្អ​ប្រសើរ​ជាង​ Animoji របស់​ iPhone X។ មុខងារ​នេះ​ដំណើរ​ការ​​ដោយ​អ្នក​ប្រើ​ប្រាស់​អាច​ជ្រើស​រើស​​រូប​តុក្កតា​បែប​​ 3D ​​ដើម្បី​ឲ្យ​វា​ធ្វើ​កាយ​វិការ​ផ្ទៃ​មុខ​ត្រាប់​តាម​មនុស្ស​ តាម​រយៈ​ Sesnor ចំណាំ​ផ្ទៃ​មុខ​របស់​ Galaxy S9/S9+។

No comments:

Post a Comment