Thursday, February 15, 2018

Rolls-Royce ចេញ​រថយន្ត​ជំនាន់​ថ្មី បង្ហើប​ឈ្មោះ​ពិត​ប្រាកដ​ហើយ​

ប៉ុន្មាន​ឆ្នាំ​មុន​បន្ទាប់​ពី Rolls-Royce បាន​បង្ហើប​ពី​គម្រោង​ក្នុង​ការ​អភិវឌ្ឍ​រថយន្ត​តួ​ខ្ពស់​ថ្មី​សន្លាង​មួយ​ទៀត ពេល​នេះ​ការ​ពិត​គ្មាន​អី​សង្ស័យ​ទៀត​ទេ។ ក្រុមហ៊ុន​បាន​បញ្ចេញ​ឈ្មោះ​រថយន្ត​ជំនាន់​ថ្មី​នោះ មាន​ឈ្មោះ​ថា Cullinan (​ខា​លី​និន ជា​ឈ្មោះ​គ្រាប់​ពេជ្រ​មិនទាន់​ច្នៃ​ធំ​ជាងគេ​បំ​ផុត​)​។​ ​លោក Torsten Müller-Ötvös អគ្គនាយក​ក្រុមហ៊ុន​រ​ថយ​ន្ត Rolls-Royce មាន​ប្រសាសន៍​ថា ឈ្មោះ Cullinan បាន​លេចឡើង​តាំងពី​យើង​បាន​បង្ហាញ​ឈ្មោះ​នេះ ត្រឹមតែ​ជា​ឈ្មោះ​គម្រោង​នៅឡើយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​។ Cullinan គឺ​ជារ​ថយ​ន្តទី​ពីរ ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ស្ថាបត្យកម្ម​ប្រណីត ទើបតែ​ប្រកាស​ថ្មីៗ​នេះ និង​ជា​បច្ចេកវិទ្យា​ថ្មី​របស់​ក្រុមហ៊ុន​ដែល​ប្រើ​តួ​អាលុយមីញ៉ូម​។ ភាព​ភ្លឺរលោង​របស់រ​ថយ​ន្ត​នេះ​គឺ​ពិសេស​ដាច់​គេ និង​គ្មាន​គូ​ប្រៀប ហើយ​គ្រប់​ជ្រុង​ទាំងអស់​របស់​រ​ថយ​ន្ត Rolls-Royce Cullinan គឺ​សុទ្ធតែ​បញ្ចេញ​នូវ​ព​ន្លឺ​ភ្លឺរលោង​។ លោក Müller-Ötvös។ លោក​ថា Cullinan គឺជា​ម៉ូ​ដែល​រ​ថយ​ន្ត​ដែល​មាន​គោល​បំ​ណង​ច្បាស់លាស់។ រ​ថយ​ន្ត​នេះ​ប្រៀប​បាន​នឹង​គ្រាប់​ពេជ្រ Cullinan ជា​គ្រាប់​ពេជ្រ​ដ៏​ល្អ និង​ធំ​បំផុត​ដែល​ពុំ​ធ្លាប់បាន​រកឃើញ​កាលពីមុន​មក ហើយ​រ​ថយ​ន្ត​នេះ​នឹង​បង្ហាញខ្លួន​នៅពេល​ច្នៃ​រួច​យ៉ាង​ល្អ​ឥត​ខ្ចោះ និង​លើសពីរ​ថយ​ន្ត​ផ្សេងទៀត​”​។

No comments:

Post a Comment