Thursday, February 15, 2018

Facebook​ ខូច​ម្ល៉េះ​! ​​លួច​បន្ថែម​មុខងារ​ថ្មី​នេះ​ ដើម្បី​​តាម​ដាន​អ្នក​ប្រើ​ប្រាស់

កាល​ពី​ឆ្នាំ​ ២០១៣ Facebook បាន​ទិញ​យក​ក្រុមហ៊ុន​មួយ​ឈ្មោះ​ Onavo Protect ដែល​ជំនាញ​លើ​ ​ប្រព័ន្ធ​ VPN។ ពេល​នេះ​បណ្ដាញ​សង្គម​យក្ស​​បាន​ជំរុញ​ប្រព័ន្ធ​នេះ​នៅ​លើ​​ឧបករណ៍​ iOS ដើម្បី​តាម​ដាន​​ទម្លាប់​​ប្រើ​អ៊ីនធឺណិត​របស់​អ្នក​ប្រើ​ប្រាស់។ នៅ​លើ​កម្មវិធី​ Facebook អ្នក​នឹង​​ឃើញ​មុខងារ​ថ្មី​មួយ​ឈ្មោះ​ថា​ "Protect”។ ពេល​ចុច​លើ​វា​​ អ្នក​នឹង​ចូល​ទៅ​ដល់​ផ្ទាំង​ App Store នៃ​កម្មវិធី​ "Onavo Protect – VPN Security”។ សម្រាប់​អ្នក​ដែល​មិន​ដឹង​ VPN ដំណើរ​ការ​ដោយ​​ការពារ​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​ និង​​​កុំ​ឲ្យ​ក្រុមហ៊ុន​អ៊ីនធឺណិត​ ឬ វិបសាយ​តាម​ដាន​អ្នក​ប្រើ​ប្រាស់​បាន។ យ៉ាងណាក្ដី​ Facebook ទិញ​យក​ Onavo ក្នុង​ហេតុផល​ផ្ទុយ​ពី​នេះ។ តាម​​ការ​ចុះ​ផ្សាយ​របស់​ The Wall Street Journal ក្រុមហ៊ុន​ Facebook ទិញ​យក​ Onavo Protect ដើម្បី​​តាម​ដាន​ទម្លាប់​ប្រើ​ប្រាស់​អ៊ីនធឺណិត​របស់​អ្នក​ប្រើ​ Facebook។ នៅ​ក្នុង​ Description របស់​កម្មវិធី​ Onavo Protect ក៏​មាន​សរសេរ​​ពី​គោល​បំណង​ថា​​ ៖ "ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ Onavo ប្រមូល​យក​ Traffic នៃ​ការ​ប្រើ​អ៊ីនធឺណិត​លើ​ទូរសព្ទ​របស់​អ្នក។ ធ្វើ​ដូច​នេះ​អាច​ឲ្យ​យើង​​​កាន់​តែ​ល្អ​ប្រសើរ និង​ផ្ដល់​ដំណើរ​ការ​សេវាកម្ម​​ Onavo តាម​រយៈ​ការ​វិភាគ​​លើ​ការ​ប្រើ​វិបសាយ, កម្មវិធី និង​ទិន្នន័យ​របស់​អ្នក"។

No comments:

Post a Comment