ប្រភពព័ត៌មានពីបារាំងបានផ្សាយថា Paul Pogba ចាប់ផ្ដើមស្ដាយក្រោយដែលផ្ទេរទៅលេងនៅ Manchester United។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYR1Hq6ENxRvHQzMQy00ekUAnRjBhGN6e1Nf_FcOxMyi-VY94djgweNg-we2KxGdyMlG6kdwm6Bgq91BOaNdbJt7tDvQ-ZQnVT9gxxZbbr8xRYufGDJaI0aPixCOUJfUed1H2bKtIm0OA/s320/nintchdbpict000326556402_large.jpg)
ខ្សែបម្រើការពារវ័យ២៤ឆ្នាំបានចាកចេញពី Juventus កាលពីឆ្នាំ២០១៦ដើម្បីវិលទៅលេងឲ្យក្លឹបបិសាចក្រហមក្នុងតម្លៃ១០០លានអឺរ៉ូ។ នៅរដូវកាលនេះ Pogba ស៊ុតបញ្ចូលទីបាន៣គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបាន១០ដង ប៉ុន្តែប្រភពពី L'Équipe អះអាងថារូបគេមិនសប្បាយចិត្តប៉ុន្មានទេ។ ទំនាក់ទំនងរបស់កីឡាករសញ្ជាតិបារាំងជាមួយគ្រូបង្វឹកហាក់ល្អក់កករ ពិសេសរបៀបលេងរបស់ក្រុម មិនធ្វើឲ្យរូបគេសប្បាយចិត្តដូចកាលនៅជាមួយ Juventus ឡើយ។ ប្រភពដដែលអះអាងថា Pogba ស្ដាយក្រោយដែលចាកចេញពីអ៊ីតាលី ពិសេសរើសយក United ដោយចោល Real Madrid៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc0hEAph77eT8L62FRHdCI5-RDJNew_Pn6SuvdlhjK93u0U3BFKzOv_s5JMjGnq0-sQl2UBmkWKlDayu-zctSqcEABceoItQ13ERXJQ8h-PXXPhhCL2uIFlY5rs3gBfUst0J9C3SSgWs0/s320/nintchdbpict0003819869731_large.jpg)
No comments:
Post a Comment