Thursday, February 15, 2018

ក្រោយ​ចូល​ក្លឹប​ស្វាយរៀង​ សួន សុវណ្ណ​ សម្លឹង​គោលដៅ​ធំ​មួយ​ទៀត

អតីត​កីឡាករ​វេស្ទើន​ភ្នំពេញ​​​ សួន​ សុវណ្ណ​ បាន​វិវត្ត​ខ្លួន​ចូល​ក្លឹប​អាជីព​ធំ​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ ព្រះ​ខ័នរាជស្វាយរៀង​ ដែល​ជា​ក្តី​ស្រមៃ​របស់​គេ​ក្នុង​អាជីព​បាល់ទាត់​ ប៉ុន្តែ​រូប​គេ​សម្លឹង​ឃើញ​គោល​ដៅ​ធំ​មួយ​ទៀត​ដែល​រូប​គេ​ចង់​សម្រេច​ឲ្យ​ខាង​តែ​បាន។

សួន សុវណ្ណ​ ដែល​មាន​ដើម​កំណើត​ខេត្ត​ស្ទឹងត្រែង​ជា​កន្លែង​ពុំ​សូវ​មាន​កីឡាករ​មក​លេង​លីគ​ច្រើន​បាន​និយាយ​ថា​ រូប​គេ​ពិត​ជា​សប្បាយ​រីក​រាយ​ និង​ស្ទើរ​រក​ពាក្យ​អ្វី​មក​និយាយ​ឲ្យ​សម​គ្មាន​សម្រាប់​ឱកាស​ដ៏​ល្អ​ដែល​រូប​គេ​​បាន​ចូល​រួម​ជា​មួយ​ក្លឹប​អាជីព​ធំ​ ព្រះ​ខ័នរាជ​ស្វាយរៀង។ រូប​គេ​បាន​ប្តេជា​​ប្រឹង​ប្រែង​​ឲ្យ​ខ្លាំង​ក្លា​​បំផុត​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ក្លឹប​ថ្មី​នេះ។ ស្វាយរៀង​តែងតាំង​គ្រូ​បរទេស​ថ្មី​​ជំនួស​ សុំ វ៉ាន់ដេត​ ក្រោម​ហេតុ​ផល​នេះ​ កីឡាករ​អាយុ​២៤​ឆ្នាំ​នេះ​ឲ្យ​ដឹង​ថា ក្តី​ស្រមៃ​ចូល​រួម​ជា​មួយ​ក្លឹប​ធំ​បាន​សម្រេច​ហើយ​សម្រាប់​រូប​គេ​ ប៉ុន្តែ​រូប​គេ​នៅ​មាន​ក្តី​ស្រមៃ​មួយ​ទៀត​ដែល​ចង់​បាន​បំផុត​គឺ​ជាប់​ជម្រើស​ជាតិ​កម្ពុជា។ «ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​នៅ​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ដើម្បី​ឲ្យ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ឃើញ​ខ្ញុំ​ ហើយ​ហៅ​ខ្ញុំ​ឲ្យ​ចូល​រួម​ជា​មួយ​ជម្រើស​ជាតិ​ដែរ។ ក្តី​ស្រមៃ​ធំ​បំផុត​របស់​ខ្ញុំ​គឺ​ចង់​ជាប់​ជម្រើស​ជាតិ​កម្ពុជា»។ វីដេអូហាយឡាយ ក្រុម​ខ្លាំង​​ៗ​​សុទ្ធ​តែ​ឈ្នះ​ Europa League យប់​មិញ សួន សុវណ្ណ​ ​យុវជន​ឆ្នើម​ម្នាក់​របស់​ក្រុម​ខេត្ត​ស្ទឹងត្រែង​ដែល​ត្រូវ​បាន​លោក​ ស៊ុំ វណ្ណ​ ចាប់​អារម្មណ៍​ និង​យក​មក​ចូល​រួម​ជា​មួយ​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥។ បន្ទាប់​មក​គ្រូ​បង្វឹក​រូប​នេះ​បាន​មក​ដឹក​នាំ​ក្រុម​វេស្ទើន​ក៏​នាំ​កីឡាករ​រូប​នេះ​មក​ចូល​រួម​ដែរ៕

No comments:

Post a Comment