Thursday, February 15, 2018

Rolls-Royce ចេញ​រថយន្ត​ជំនាន់​ថ្មី បង្ហើប​ឈ្មោះ​ពិត​ប្រាកដ​ហើយ​

ប៉ុន្មាន​ឆ្នាំ​មុន​បន្ទាប់​ពី Rolls-Royce បាន​បង្ហើប​ពី​គម្រោង​ក្នុង​ការ​អភិវឌ្ឍ​រថយន្ត​តួ​ខ្ពស់​ថ្មី​សន្លាង​មួយ​ទៀត ពេល​នេះ​ការ​ពិត​គ្មាន​អី​សង្ស័យ​ទៀត​ទេ។ ក្រុមហ៊ុន​បាន​បញ្ចេញ​ឈ្មោះ​រថយន្ត​ជំនាន់​ថ្មី​នោះ មាន​ឈ្មោះ​ថា Cullinan (​ខា​លី​និន ជា​ឈ្មោះ​គ្រាប់​ពេជ្រ​មិនទាន់​ច្នៃ​ធំ​ជាងគេ​បំ​ផុត​)​។​ ​លោក Torsten Müller-Ötvös អគ្គនាយក​ក្រុមហ៊ុន​រ​ថយ​ន្ត Rolls-Royce មាន​ប្រសាសន៍​ថា ឈ្មោះ Cullinan បាន​លេចឡើង​តាំងពី​យើង​បាន​បង្ហាញ​ឈ្មោះ​នេះ ត្រឹមតែ​ជា​ឈ្មោះ​គម្រោង​នៅឡើយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​។ Cullinan គឺ​ជារ​ថយ​ន្តទី​ពីរ ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ស្ថាបត្យកម្ម​ប្រណីត ទើបតែ​ប្រកាស​ថ្មីៗ​នេះ និង​ជា​បច្ចេកវិទ្យា​ថ្មី​របស់​ក្រុមហ៊ុន​ដែល​ប្រើ​តួ​អាលុយមីញ៉ូម​។ ភាព​ភ្លឺរលោង​របស់រ​ថយ​ន្ត​នេះ​គឺ​ពិសេស​ដាច់​គេ និង​គ្មាន​គូ​ប្រៀប ហើយ​គ្រប់​ជ្រុង​ទាំងអស់​របស់​រ​ថយ​ន្ត Rolls-Royce Cullinan គឺ​សុទ្ធតែ​បញ្ចេញ​នូវ​ព​ន្លឺ​ភ្លឺរលោង​។ លោក Müller-Ötvös។ លោក​ថា Cullinan គឺជា​ម៉ូ​ដែល​រ​ថយ​ន្ត​ដែល​មាន​គោល​បំ​ណង​ច្បាស់លាស់។ រ​ថយ​ន្ត​នេះ​ប្រៀប​បាន​នឹង​គ្រាប់​ពេជ្រ Cullinan ជា​គ្រាប់​ពេជ្រ​ដ៏​ល្អ និង​ធំ​បំផុត​ដែល​ពុំ​ធ្លាប់បាន​រកឃើញ​កាលពីមុន​មក ហើយ​រ​ថយ​ន្ត​នេះ​នឹង​បង្ហាញខ្លួន​នៅពេល​ច្នៃ​រួច​យ៉ាង​ល្អ​ឥត​ខ្ចោះ និង​លើសពីរ​ថយ​ន្ត​ផ្សេងទៀត​”​។

CPU Core i3 ថ្មី​របស់​ Intel ផ្ដល់​ល្បឿន​ទ្វេដង​ដល់ Laptop ប្រភេទ​ស្ដើង​ស្រាល​

Intel បាន​បង្ហាញ​វត្តមាន​ Processor Core i3 ជំនាន់​ទី​ ៨ ថ្មី​គោលដៅ​សំខាន់​ផ្ដោត​លើ​ល្បឿន​ Laptop ប្រភេទ​ Ultraportable (ល្បឿន​លឿន​ ស្រាល​ងាយ​យក​តាម​ខ្លួន​)។ Core i3-8130U ជា​ប្រភេទ​ Dual-core CPU មាន​ ៤ Threads, Clocked នៅ​កម្រិត​ 2.2GHz អាច​បង្កើន​ដល់​ 3.4GHz។ ជា​មួយ​នឹង​ CPU នេះ​ អ្នក​នឹង​ទទួល​បាន​ Graphic ជាប់​បន្ថែម​ជា​ទម្រង់​ UHD Graphics 620, Chip មាន15W TDP (Thermal Design Power) និង​អាច​ប្រើ​ជាមួយ​នឹង​ប្រព័ន្ធ​ DDR4-2400 (RAM)។ Core i3 ថ្មី​នេះ​ស្រដៀង​នឹង​ស៊េរី Kaby Lake របស់​ Intel ប៉ុន្តែ​​លឿន​ជាង​​ដោយ​​ប្រព័ន្ធ​ RAM លឿន​ ក៏​ដូចជា​ Architecture ថ្មី​។ ក្រុមហ៊ុន​បញ្ជាក់​ថា​ អ្នក​នឹង​ឃើញ​មាន​លើ​ Laptop ថ្មីៗ​ជាច្រើន​ជាមួយ​នឹង​ CPU Core i3-8130U៕

Galaxy Note 9 អាច​នឹង​មិន​មាន​ទ្រនាប់ស្កេនម្រាមដៃបង្កប់​ក្រោម​អេក្រង់​នោះ​ទេ​

ព័ត៌មាន​ជា​ច្រើន​ជុំវិញ​ Samsung Galaxy Note 9 មាន​មុខងារ​ស្កេន​ក្រយៅដៃ​បង្កប់​ក្នុង​អេក្រង់​ ប្រហែល​ជា​មិន​អាច​ទៅ​រួច​នោះ​ទេ​ សម្រាប់​ពេល​នេះ​។ យោង​តាម​ ប្រភព​ជាច្រើន​ពី​ក្នុង​រោងចក្រ Samsung បាន​បង្ហាញ​ទៅ​អ្នក​ផ្គត់ផ្គង់​ខ្លួន​ថា​ នឹង​បំពាក់​មុខងារ​ស្កេន​នៅ​ខាងក្រោយ​ដដែល។ ថ្វី​បើ​ដូច្នេះ​ តែ​ Samsung កំពុង​បន្ត​ដំណើរការ​ស្វែងរក​ដំណោះស្រាយ​លើ​បច្ចេកវិទ្យា​មួយ​នេះ​។ ក្រុមហ៊ុន​មិន​ទាន់​ទាំង​ជ្រើសរើស​អ្នក​ផ្គត់ផ្គង់​ ឬ​បច្ចេកវិទ្យា​ប្រើ​សម្រាប់​មុខងារ​ស្កេន​ក្នុង​អេក្រង់​នៅឡើយ​ទេ​។ ដោយ​ជម្រើស​មាន​ច្រើន​រួមមាន​ Ultrasonic scanner ពី​ Qualcomm, Optical ពី​ Beyond Eyes, In-house Scanner ពី​ Samsung ផ្ទាល់​, IGES TEC របស់​ Taiwan ឬ​បាន​ពី​ Synaptics។ Samsung Galaxy Note 9 អាច​នឹង​ចាប់ផ្ដើម​ផលិត​ នៅ​ខែ​ មិថុនា​ និង​ប្រកាស​នៅ​ខែ​សីហា​ ដែល​ប្រហែល​ជា​មិន​ទាន់​ពេល​ មាន​វត្តមាន​មុខងារ​នេះ​នោះ​ទេ​។ Samsung Galaxy S9 នឹង​ប្រកាស​ នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ ឆ្នាំ​នេះ​ នៅ​ព្រឹត្តិការណ៍​ MWC ២០១៨ ក៏​នឹង​មិន​មាន​បច្ចេកវិទ្យា​ស្កេន​បង្កប់​ក្នុង​អេក្រង់​នោះ​ដែរ​។ វត្តមាន​មុខងារ​ដ៏​កម្រ​នេះ​ ទំនង​មាន​លើ​ជំនាន់​ក្រោយៗ​ពី​នឹង​ ដូចជា​ Samsung Galaxy S10 ឬ​ Samsung Galaxy Note 10 នៅ​ឆ្នាំ​បន្ទាប់​៕​

​ប្រធាន​ HTC ប្រកាស​​ឈប់​​ភ្លាមៗ មិន​មាន​អ្នក​ជំនួស​

​ប្រធាន​ HTC ប្រកាស​​ឈប់​​ភ្លាមៗ មិន​មាន​អ្នក​ជំនួស​ ក្រោយ​ពី​រស់​នៅ​​ក្រុមហ៊ុន​ HTC បាន​ ៦ ឆ្នាំ​ លោក​ Chialin Chang ​ដែល​ជា​ប្រធាន​ផ្នែក​ទូរសព្ទ បាន​​​លា​លែង​ពី​តំណែង​​ភ្លាម​ៗ​ កាល​ពី​​ថ្ងៃ​ទី​ ១៤ កុម្ភៈ​កន្លង​ទៅ​ ដោយ​លើក​ហេតុផល​ថា ​ព្រោះ​​គម្រោង​​ការងារ​ផ្ទាល់​ខ្លួន។ ចចាមអារ៉ាម​ផ្សាយ​​លោក​ Chang ចង់​បង្កើត​ក្រុមហ៊ុន​ AI។ អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​​លោក​ Cher Wang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ HTC មិន​បាន​​ប្រកាស​ឈ្មោះ​អ្នក​ស្នង​តំណែង​លោក​ Chang នោះ​ទេ ហើយ​​​ប្រធាន​ផ្នែក​ទូរសព្ទ​រូប​នេះ​​លា​លែង​ខណៈ​ពេល​ដែល​ HTC U12 ​ត្រៀម​ប្រកាស​ចេញ​ទៀត​ផង។ អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​​លោក​ Cher Wang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ HTC មិន​បាន​​ប្រកាស​ឈ្មោះ​អ្នក​ស្នង​តំណែង​លោក​ Chang នោះ​ទេ ហើយ​​​ប្រធាន​ផ្នែក​ទូរសព្ទ​រូប​នេះ​​លា​លែង​ខណៈ​ពេល​ដែល​ HTC U12 ​ត្រៀម​ប្រកាស​ចេញ​ទៀត​ផង។ ការ​លា​លែង​ពី​តំណែង​នេះ​កើត​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ពី​ HTC ប្រកាស​​ពី​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ខែ​មករា​ ដែល​​បន្ត​​ធ្លាក់​ចុះ​ ១៥,៣ % បើ​ធៀប​នឹង​ខែ​ធ្នូ​ ហើយ​ធ្លាក់​ចុះ​ ២៧% ធៀប​នឹង​ខែ​មករា​ ឆ្នាំ​ ២០១៧៕​​​​​​​​​ ​​​

Facebook​ ខូច​ម្ល៉េះ​! ​​លួច​បន្ថែម​មុខងារ​ថ្មី​នេះ​ ដើម្បី​​តាម​ដាន​អ្នក​ប្រើ​ប្រាស់

កាល​ពី​ឆ្នាំ​ ២០១៣ Facebook បាន​ទិញ​យក​ក្រុមហ៊ុន​មួយ​ឈ្មោះ​ Onavo Protect ដែល​ជំនាញ​លើ​ ​ប្រព័ន្ធ​ VPN។ ពេល​នេះ​បណ្ដាញ​សង្គម​យក្ស​​បាន​ជំរុញ​ប្រព័ន្ធ​នេះ​នៅ​លើ​​ឧបករណ៍​ iOS ដើម្បី​តាម​ដាន​​ទម្លាប់​​ប្រើ​អ៊ីនធឺណិត​របស់​អ្នក​ប្រើ​ប្រាស់។ នៅ​លើ​កម្មវិធី​ Facebook អ្នក​នឹង​​ឃើញ​មុខងារ​ថ្មី​មួយ​ឈ្មោះ​ថា​ "Protect”។ ពេល​ចុច​លើ​វា​​ អ្នក​នឹង​ចូល​ទៅ​ដល់​ផ្ទាំង​ App Store នៃ​កម្មវិធី​ "Onavo Protect – VPN Security”។ សម្រាប់​អ្នក​ដែល​មិន​ដឹង​ VPN ដំណើរ​ការ​ដោយ​​ការពារ​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​ និង​​​កុំ​ឲ្យ​ក្រុមហ៊ុន​អ៊ីនធឺណិត​ ឬ វិបសាយ​តាម​ដាន​អ្នក​ប្រើ​ប្រាស់​បាន។ យ៉ាងណាក្ដី​ Facebook ទិញ​យក​ Onavo ក្នុង​ហេតុផល​ផ្ទុយ​ពី​នេះ។ តាម​​ការ​ចុះ​ផ្សាយ​របស់​ The Wall Street Journal ក្រុមហ៊ុន​ Facebook ទិញ​យក​ Onavo Protect ដើម្បី​​តាម​ដាន​ទម្លាប់​ប្រើ​ប្រាស់​អ៊ីនធឺណិត​របស់​អ្នក​ប្រើ​ Facebook។ នៅ​ក្នុង​ Description របស់​កម្មវិធី​ Onavo Protect ក៏​មាន​សរសេរ​​ពី​គោល​បំណង​ថា​​ ៖ "ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ Onavo ប្រមូល​យក​ Traffic នៃ​ការ​ប្រើ​អ៊ីនធឺណិត​លើ​ទូរសព្ទ​របស់​អ្នក។ ធ្វើ​ដូច​នេះ​អាច​ឲ្យ​យើង​​​កាន់​តែ​ល្អ​ប្រសើរ និង​ផ្ដល់​ដំណើរ​ការ​សេវាកម្ម​​ Onavo តាម​រយៈ​ការ​វិភាគ​​លើ​ការ​ប្រើ​វិបសាយ, កម្មវិធី និង​ទិន្នន័យ​របស់​អ្នក"។

​Samsung ​បង្ហាញ​មុខងារ​ដែល​ Galaxy S9 ​ចម្លង​ពី​ iPhone X

​​​​​​​​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ខាង​មុខ​ Samsung នឹង​ប្រកាស​ចេញ​ Galaxy S9/S9+ ជា​ផ្លូវ​ការ។ ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ​ស្ប៉ត​ចំនួន​ ៣ ដែល​មាន​បង្ហាញ​តម្រុយ​ខ្លះៗ​អំពី​ស្មាតហ្វូន​ត្រកូល​ S ជំនាន់​ថ្មី។ វីដេអូ​ស្ប៉ត​ទាំង​ ៣ ​មាន​វីដេអូ​មួយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដោយ​សារ​មាន​បង្ហាញ​ខ្លះៗ​អំពី​មុខងារ​​ថ្មី​លើ​ Galaxy S9/S9+ ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ iPhone X ដែរ។ មុខងារ​ដែល​បង្ហាញ​នោះ​គឺ​ការ​បង្កើត​នូវ​រូប​ Emoji ​មាន​កាយ​វិការ​ ដោយ​ផ្អែក​តាម​ផ្ទៃ​មុខ​របស់​មនុស្ស ដែល​ Apple ហៅ​វា​ថា​ Animoji។ ទស្សនា​វីដេអូ​ខាង​ក្រោម​នៅ​វិនាទី​​ទី ៩ ៖ រ​ដឹង​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ ETNews បាន​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​​ ដោយ​អះអាង​ថា​ Galaxy S9/S9+ នឹង​មាន​​មុខងារ​ Emoji 3D ដែល​មាន​​ល្អ​ប្រសើរ​ជាង​ Animoji របស់​ iPhone X។ មុខងារ​នេះ​ដំណើរ​ការ​​ដោយ​អ្នក​ប្រើ​ប្រាស់​អាច​ជ្រើស​រើស​​រូប​តុក្កតា​បែប​​ 3D ​​ដើម្បី​ឲ្យ​វា​ធ្វើ​កាយ​វិការ​ផ្ទៃ​មុខ​ត្រាប់​តាម​មនុស្ស​ តាម​រយៈ​ Sesnor ចំណាំ​ផ្ទៃ​មុខ​របស់​ Galaxy S9/S9+។

ទាយ​មើល រវាង Ronaldo និង Neymar គ្រូ PSG ចង់​បាន​នរណា​ជាង

មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា​ខ្សែ​ប្រយុទ្ធ Neymar អាច​នឹង​ចាក​ចេញ​ទៅ​ក្លឹប Real Madrid នៅ​ក្នុង​រដូវ​កាល​ក្រោយ។ មិន​តែ​ប៉ុណ្ណោះ មាន​របាយការណ៍​ខ្លះ​ហ៊ាន​ទាំង​អះ​អាង​ថា ក្លឹប​យក្ស​អេស្ប៉ាញ​នឹង​យក Cristiano Ronaldo ធ្វើ​ជា​ថ្នូរ ដើម្បី​ដូរ​យក Neymar ពី​ PSG ទៀតផង។ ដោយ​ឡែក​កាល​ពីពេលថ្មីៗនេះ អ្នក​ចាត់​ការ​ក្លឹប PSG លោក Unai Emery បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ទាក់ទិន​នឹង​ពាក្យ​ហ្នឹង។ ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ពេល​សួរ​ថា រវាង​ Cristiano Ronaldo និង Neymar តើ​លោក​ចង់​បាន​នរណា​ជាង លោក​អ្នក​ចាត់​ការ Emery បាន​និយាយ​ថា៖ "តាម​ពិត​ទៅ សំណួរ​នេះ​អាច​និយាយ​បាន​ថា ពិបាក​ក្នុង​ការ​ឆ្លើយ​ក៏​បាន ឬ​ស្រួល​ក៏ថា​បាន។ វា​អាស្រ័យ​ទៅ​តាម​ការ​យល់​ឃើញ​របស់​មនុស្ស​ម្នាក់ៗ"។ សូម​បញ្ជាក់​ផង​ដែរ​ថា Neymar ទើប​តែ​ចាក​ចេញ​ពី​ក្លឹប​អ្នក​មាន​បុណ្យ Barcelona មក​ចូល​រួម​ជាមួយ​ក្លឹប​អ្នក​មាន PSG កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​ប៉ុណ្ណោះ ក្នុង​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​ក្នុង​ពិភព​បាល់ទាត់ ២២២​លាន​អឺរ៉ូ (ជាង ២៧០​លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ Real Madrid នឹង​បើក​ទ្វារ​ស្វាគមន៍ PSG ក្នុង​ជំនួប​ជើង​ទី១ Champions League នៅ​យប់​ថ្ងៃ​នេះ៕

Ronaldo ​រក​បាន​២​គ្រាប់ ជួយ​ក្រុម Real Madrid ​ឈ្នះ PSG

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ដោយ​បាន​ជួយ​ក្រុម Real Madrid ​ឈ្នះ​ក្រុម PSG ​ក្នុង​លទ្ធផល ៣-១ ​នៃ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ។ ក្រុម PSG ​លេង​បាន​ល្អ​ដែរ​នៅ​វគ្គ​ដំបូង ដោយ​អាច​រក​គ្រាប់​បាល់​បាន​១​គ្រាប់​មុន ដោយ​កីឡាករ Adrien Rabiot ​នៅ​នាទី​៣៣​នៃ វគ្គ​ទី​១។ ការ​នាំ​មុខ​នេះ​បាន​ត្រឹម​តែ​១០​នាទី​ប៉ុណ្ណោះ ពោល​គឺ​នាទី​៤៥ ​Ronaldo ​ទទួល​បាន​បាល់​ប៉េណាល់ទី ​១​គ្រាប់​វិញ ​តាម​ស្មើ​១-១។ ចូល​ដល់​វគ្គ​ទី​២​នេះ ​ក្រុម​ទាំង​ពីរ​មាន​ឱកាស​រៀង​ខ្លួន​ប៉ុន្តែ​មិន​ទាន់​អាច​រក​គ្រាប់​បាល់​បាន​ទេ ដោយ​ត្រូវ​រង់​ចាំ​ដល់​នាទី​៨៣ ​ទើប​កំពូល​កីឡាករ Ronaldo ​អាច​ថែម​គ្រាប់​ទី​២​ឱ្យ Real ​បាន។ នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ ​Marcelo ​ដែល​ជា​ខ្សែ​ការពារ​ពូកែ​ឡើង​ស៊ី ​អាច​ថែម​បាន​គ្រាប់​ទី​៣ ​ក្រោយ​ពី​ទទួល​បាន​បាល់​ពី​ Asensio ។ ចប់​ការ​ប្រកួត​ក្រុម​ម្ចាស់​ផ្ទះ Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម PSG ​ក្នុង​លទ្ធផល ៣-១៕

កីឡាករ​បរទេស​៨​នាក់​​នេះ​​នឹង​ក្រឡុក​​លីគ​កម្ពុជា​រដូវ​កាល​ថ្មី​

​​លីគ​កម្ពុជា​នឹង​ចាប់​ផ្តើម​រដូវ​កាល​២០១៨​នា​ខែ​មីនា​ ខាង​មុខ​នេះ​ហើយ​ ខណៈ​ក្រុម​កម្ពុជា​​កំពុង​រៀប​ចំ​ពង្រឹង​ក្រុម​​ដោយ​នាំ​ចូល​កីឡាករ​ថ្មី​ៗ​ ប៉ុន្តែ​​ក្រុម​ខ្លះ​ក៏​មិន​ទាន​លេច​ឮ​ដំណឹង​នាំ​ចូល​សមាជិក​ថ្មី​ដែរ។​ តាម​ដាន​មើល​កីឡាករ​បរទេស​៨​នាក់​នេះ​ដែល​មាន​បទ​ពិសោធ​លើ​ឆាក​អន្តរជាតិ។ កីឡាករ​ខ្លះ​ជា​ចំណូល​ថ្មី​សម្រាប់​លីគ​២០១៨​​នេះ​ ​តែ​ក៏​មាន​កីឡាករ​ខ្លះ​​ធ្លាប់​ក្នុង​លីគ​កម្ពុជា​១​ឬ​២​រដូវ​កាល​ហើយ។ ១- Lee Jun-hyeob​ របស់​ក្រសួង​ការពារ​ជាតិ Lee ជា​កីឡាករ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ក្រសួង​ការពារ​ជាតិ​​ដែក​លេង​ជា​ខ្សែ​ប្រយុទ្ធ។ រូប​គេ​ធ្លាប់​លេង​​ជា​យុវជន​ក្លឹប​សាកលវិទ្យាល័យ​ Kwandong មុន​ពេល​បោះ​ជំហាន​ចូល​ក្លឹប​ធំ​ Gangwon FC ឆ្នាំ​២០១០ និង​ចូល​ក្លឹប​​កូរ៉េ​ខាង​ត្បូង​ Ulsan Hyundai Mipo Dockyard ឆ្នាំ​២០១១​។ ឆ្នាំ​២០១២​ រូប​គេ​ទៅ​ក្លឹប​ Gangneung City និង​ឆ្នាំ​២០១៤​ទៅ​ក្លឹប​អាល្លឺម៉ង់​ Eintracht BraunschweigII ប៉ុន្តែ​ឆ្នាំ​២០១៧​វិល​ចូល​ក្លឹប​ Gangeung FC។ ឆ្នាំ​២០១៨​នេះ​រូប​គេ​សម្រេច​ចូល​រួម​ជា​មួយ​ក្លឹប​កម្ពុជា​ ក្រសួង​ការពារ​ជាតិ។ ២- Jorrin John របស់​ភ្នំពេញ​ក្រោន​ John ជា​កីឡាករ​ដែល​មាន​ដើម​កំណើត​នៅ​ទី​ក្រុង​ Leicester ប្រទេស​អង់គ្លេស​​​លេង​​ក្នុង​តំណែង​ប្រយុទ្ធ​ដែល​ទើប​ចូល​រួម​ជា​មួយ​​ភ្នំពេញ​ក្រោន​នា​ឆ្នាំ​២០១៨​នេះ។ ​កាល​ពី​យុវជន​ រូប​គេ​លេង​នៅ​​ Aston Villa និង​ Leicester City។ កីឡាករ​រូប​នេះ​លេង​ក្រុម​ធំ​ Leicester City​រដូវ​កាល​២០១០-១១​ និង​​ក្លឹប​ជើង​ឯក​ថៃ​ Muangthong United ឆ្នាំ​២០១១​ និង​ក្លឹប​មួយ​ចំនួន​ទៀត​​ពី​ឆ្នាំ​២០១២​ដល់​២៩១៧។ រូប​គេ​​ធ្លាប់​ជា​យុវជន​ជម្រើស​ជាតិ​អង់គ្លេស​អាយុ​​១៦​ឆ្នាំ​ដល់​អាយុ​១៩​ឆ្នាំ​តាំង​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​​២០១៣។ ​សព្វ​​ថ្ងៃ​ John ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​ Antigua and Bartuda។ ៣-Jonny Campbell របស់​ភ្នំពេញ​ក្រោន​

Ronaldo ​ក្លាយ​ជា​កីឡាករ​ល្អ​ដាច់​គេ​រក​បាន​១០០​គ្រាប់​នៅ Champions League

​ការ​រក​គ្រាប់​បាល់​បាន​ក្នុង​ការ​ប្រកួត​យប់មិញ​នេះ ​ធ្វើ​ឱ្យ Cristiano Ronaldo ​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ដែល​អាច​រក​បាន​១០០​គ្រាប់​ឱ្យ​ក្លឹប​តែ​មួយ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ។ អាយុ​ច្រើន ប៉ុន្តែ​ហាក់​ដូចជា​មិន​មែន​ជា​បញ្ហា​សម្រាប់​កីឡាករ Ronaldo ​ឡើយ ​ដោយ​រូបគេ​តែងតែ​រក​គ្រាប់​បាល់​បាន​ជា​និច្ច ​ជា​ពិសេស​ក្នុង​ការ​ប្រកួត​ធំ​ៗ។ ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​ទល់​ក្រុម PSG នេះ ​កីឡាករ​មាន​ប្រាក់​ពលកម្ម​ច្រើន​ជាង​គេ​នៅ Real Madrid ​នេះ ​រក​បាន​២​គ្រាប់​ជួយ​ក្រុម​ឱ្យ​ឈ្នះ ៣-១ ​ថែម​ទៀត។

Liverpool ​សង្ឃឹម​ឡើង​វគ្គ​បន្ដខ្លាំង​ ​ក្រោយ​ស៊ី Porto ​៥-០ ​ជើង​ទី​១

ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម​ Porto ​ក្នុង​លទ្ធផល ៥-០ ​នៃ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់មិញ​នេះ។

ក្នុង FC Porto ​មែន ​ប៉ុន្តែ​ក្រុម​ហង្ស​ក្រហម​របស់​អង់គ្លេស​ហាក់​ដូចជា​ធ្វើ​បាន​ល្អ​ខ្លាំង​មែនទែន ដោយ​អាច​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៥​គ្រាប់​ឯ​ណោះ។ ​៥​គ្រាប់​ដែល​រក​បាន​នោះ​ធ្វើ​បាន​ដោយ​កីឡាករ Mane​៣​គ្រាប់ Salah ១​គ្រាប់​និង​ Firmino ​១​គ្រាប់។ ជ័យជម្នះ ​គឺ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Klopp ​កាន់​តែ​មាន​សង្ឃឹម​ឆ្លង​ទៅ​វគ្គ​បន្ដ​ហើយ ​ត្បិត​អី​ជើង​ទី ២​នឹង​លេង​នៅ​ទឹក​ដី​របស់​ហង្ស​ថែម​ទៀត​នោះ។

ប្រភព​ពី​បារាំង៖ Pogba ស្ដាយ​ក្រោយ​ដែល​ចោល​ Juv ទៅ​​ Man Utd

ប្រភព​ព័ត៌មាន​ពី​បារាំង​បាន​ផ្សាយ​ថា​ Paul Pogba ចាប់​ផ្ដើម​ស្ដាយ​ក្រោយ​ដែល​ផ្ទេរ​ទៅ​លេង​នៅ​ Manchester United។

ខ្សែ​បម្រើ​ការពារ​វ័យ​២៤​ឆ្នាំ​បាន​ចាកចេញ​ពី Juventus កាល​ពី​ឆ្នាំ​២០១៦​ដើម្បី​វិល​ទៅ​លេង​ឲ្យ​ក្លឹប​បិសាច​ក្រហម​ក្នុង​តម្លៃ​១០០​លាន​អឺរ៉ូ។ នៅ​រដូវ​កាល​នេះ​ Pogba ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​១០​ដង​ ប៉ុន្តែ​ប្រភព​ពី L'Équipe អះអាង​ថា​រូប​គេ​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ។ ​ ទំនាក់​ទំនង​របស់​កីឡាករ​សញ្ជាតិ​បារាំង​ជាមួយ​គ្រូ​បង្វឹក​ហាក់​​ល្អក់​កករ​ ពិសេស​របៀប​លេង​របស់​ក្រុម​ មិន​ធ្វើ​ឲ្យ​រូប​គេ​សប្បាយ​ចិត្ត​ដូច​កាល​នៅ​ជាមួយ​ Juventus ឡើយ​។ ប្រភព​ដដែល​អះអាង​ថា​ Pogba ស្ដាយ​ក្រោយ​ដែល​ចាកចេញ​ពី​អ៊ីតាលី​ ពិសេស​រើស​យក​ United ដោយ​ចោល​ Real Madrid៕

ក្រោយ​ចូល​ក្លឹប​ស្វាយរៀង​ សួន សុវណ្ណ​ សម្លឹង​គោលដៅ​ធំ​មួយ​ទៀត

អតីត​កីឡាករ​វេស្ទើន​ភ្នំពេញ​​​ សួន​ សុវណ្ណ​ បាន​វិវត្ត​ខ្លួន​ចូល​ក្លឹប​អាជីព​ធំ​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ ព្រះ​ខ័នរាជស្វាយរៀង​ ដែល​ជា​ក្តី​ស្រមៃ​របស់​គេ​ក្នុង​អាជីព​បាល់ទាត់​ ប៉ុន្តែ​រូប​គេ​សម្លឹង​ឃើញ​គោល​ដៅ​ធំ​មួយ​ទៀត​ដែល​រូប​គេ​ចង់​សម្រេច​ឲ្យ​ខាង​តែ​បាន។

សួន សុវណ្ណ​ ដែល​មាន​ដើម​កំណើត​ខេត្ត​ស្ទឹងត្រែង​ជា​កន្លែង​ពុំ​សូវ​មាន​កីឡាករ​មក​លេង​លីគ​ច្រើន​បាន​និយាយ​ថា​ រូប​គេ​ពិត​ជា​សប្បាយ​រីក​រាយ​ និង​ស្ទើរ​រក​ពាក្យ​អ្វី​មក​និយាយ​ឲ្យ​សម​គ្មាន​សម្រាប់​ឱកាស​ដ៏​ល្អ​ដែល​រូប​គេ​​បាន​ចូល​រួម​ជា​មួយ​ក្លឹប​អាជីព​ធំ​ ព្រះ​ខ័នរាជ​ស្វាយរៀង។ រូប​គេ​បាន​ប្តេជា​​ប្រឹង​ប្រែង​​ឲ្យ​ខ្លាំង​ក្លា​​បំផុត​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ក្លឹប​ថ្មី​នេះ។ ស្វាយរៀង​តែងតាំង​គ្រូ​បរទេស​ថ្មី​​ជំនួស​ សុំ វ៉ាន់ដេត​ ក្រោម​ហេតុ​ផល​នេះ​ កីឡាករ​អាយុ​២៤​ឆ្នាំ​នេះ​ឲ្យ​ដឹង​ថា ក្តី​ស្រមៃ​ចូល​រួម​ជា​មួយ​ក្លឹប​ធំ​បាន​សម្រេច​ហើយ​សម្រាប់​រូប​គេ​ ប៉ុន្តែ​រូប​គេ​នៅ​មាន​ក្តី​ស្រមៃ​មួយ​ទៀត​ដែល​ចង់​បាន​បំផុត​គឺ​ជាប់​ជម្រើស​ជាតិ​កម្ពុជា។ «ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​នៅ​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ដើម្បី​ឲ្យ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ឃើញ​ខ្ញុំ​ ហើយ​ហៅ​ខ្ញុំ​ឲ្យ​ចូល​រួម​ជា​មួយ​ជម្រើស​ជាតិ​ដែរ។ ក្តី​ស្រមៃ​ធំ​បំផុត​របស់​ខ្ញុំ​គឺ​ចង់​ជាប់​ជម្រើស​ជាតិ​កម្ពុជា»។ វីដេអូហាយឡាយ ក្រុម​ខ្លាំង​​ៗ​​សុទ្ធ​តែ​ឈ្នះ​ Europa League យប់​មិញ សួន សុវណ្ណ​ ​យុវជន​ឆ្នើម​ម្នាក់​របស់​ក្រុម​ខេត្ត​ស្ទឹងត្រែង​ដែល​ត្រូវ​បាន​លោក​ ស៊ុំ វណ្ណ​ ចាប់​អារម្មណ៍​ និង​យក​មក​ចូល​រួម​ជា​មួយ​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥។ បន្ទាប់​មក​គ្រូ​បង្វឹក​រូប​នេះ​បាន​មក​ដឹក​នាំ​ក្រុម​វេស្ទើន​ក៏​នាំ​កីឡាករ​រូប​នេះ​មក​ចូល​រួម​ដែរ៕

Wigan ថា​បើ​អាច​សុំ​គ្នា​១៤​នាក់​លេង​ទល់​ ១១នាក់របស់ Man City

Paul Cook បាន​និយាយ​ថា​បើ​សិន​ជា​អាច​លោក​នឹង​សុំ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ឲ្យ​ក្រុម​ Wigan លេង​គ្នា​១៤​នាក់​ ទល់​នឹង​១១​នាក់​របស់​ Manchester City។

ការ​លើក​ឡើង​បែប​កំប្លែង​របស់​អ្នក​ចាត់ការ​វ័យ​៥០​ឆ្នាំ​ធ្វើ​ឡើង​មុន​ពេល​ដែល​ក្រុម​ទាំង​ពីរ​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ការ​ប្រកួត​ FA Cup ជុំ​ទី​៥​ នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។ បុរស​សញ្ជាតិ​អង់គ្លេស​បាន​ទទួល​ស្គាល់​ថា​ក្រុម​របស់​លោក​នឹង​ជួប​ការ​ពិបាក​ដែល​ត្រូវ​លេង​ទល់​នឹង​ City ជា​ក្រុម​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក។ "វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​តានតឹង​សម្រាប់​ Wigan​ តែ​អ្នក​ពិតជា​មិន​អាច​ទៅ​លេង​ដោយ​គ្មាន​ជំនឿ​ថា​ខ្លួន​​អាច​ឈ្នះ​បាន​ទេ។ ពួក​យើង​ត្រូវ​តែ​ប្រឹងប្រែង​ នឹង​យក​ឈ្នះ​ពួកគេ"៕

ដើម្បី​បញ្ចៀស​កុំ​ឲ្យ iPhone X ដាម​អេក្រង់ Apple ប្រាប់​ដំណោះស្រាយ

មាន​ករណី​មួយ​ចំនួន​នៅ​ក្រៅ​ស្រុក​បាន​រាយការណ៍​ថា​អេក្រង់ iPhone X ជួប​បញ្ហា​ឲ្យ​ឈ្មោះ "Screen burn-in” ដែល​សំដៅ​ទៅ​អេក្រង់​ដែល​មាន​សភាព​ដាម​នៃ​ផ្ទៃ​រូបភាព​ចាស់ ថ្វី​បើ​យើង​បើក​ចូល​រូបភាព​ថ្មី​មួយ​ទៀត​ក៏​ដោយ។

តាម​ការ​បកស្រាយ​ពី Apple ជុំវិញ​បញ្ហា​នេះ ថា​នោះ​មក​ពី​ធម្មជាតិ​របស់​អេក្រង់ OLED ប៉ុន្តែ​ក៏​មាន​ដំណោះស្រាយ​ចង់​បញ្ចៀស​មិន​ឲ្យ​កើត​មាន​លើ​ទូរសព្ទ​តម្លៃ​ជាង ១ ពាន់​ដុល្លារ​របស់​ខ្លួន។ ១.ប្រាកដ​ថា​អ្នក​កំពុង​ប្រើ iOS ជំនាន់​ក្រោយ​បង្អស់: ស្រដៀង​នឹង Apple បាន​លើក​ឡើង អ្នក​ប្រើប្រាស់​ចាំ​បាច់​ត្រូវ​ដើរ​តាម​ការ​វិវត្ត​នៃ​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិ​ដែល​ខ្លួន​បាន​បញ្ចេញ ក្នុង​គោលដៅ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​និង​ជួសជុល​ចន្លោះ​ប្រហោង​ធ្លាប់​កើត​មាន​លើ iOS ចាស់។ ដើម្បី​ដំណើរការ Update អ្នក​ប្រើប្រាស់​ត្រូវ​ចុច​ចូល​ទៅ Settings > General > Software Update បើ​មិន​ឃើញ​អ្វី​ប្លែក មាន​ន័យ​ថា​ឧបករណ៍​ឈរ​លើ iOS ក្រោយ​រួច​ជា​ស្រេច។​ ២.ដាច់​ខាត​ការ​ប្រើ​ពន្លឺ​​ខ្លាំង​ជ្រុល: អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​គួរ​ទម្លាក់​ពន្លឺ​នៃ​អេក្រង់​ឲ្យ​មក​នៅ​ទាប​ល្មម​ឬ​ប្រើប្រាស់​មុខងារ Auto-Brightness ជៀសវាង​ការ​បើក​ពន្លឺ​ខ្លាំង​ដល់​អស់ ដែល​ក្រៅ​ពី​អាច​ជួប​បញ្ហា​អេក្រង់​ដាម ទៀត​សោត​ក៏​ស៊ី​ថ្ម​សាហាវ​ផង​ដែរ។​ ៣.ប្រើ​មុខងារ Auto-Lock: ស្តាប់​ទៅ​វា​រាង​សាំញ៉ាំ​បន្តិច ដែល​ត្រូវ​បើក​មុខងារ​ច្រើន​ខុស​ពី​ការ​ប្រើប្រាស់​ទូទៅ ប៉ុន្តែ​ក៏​អាច​ទប់ស្កាត់​លើ​ភាព​ដាម​នៃ​រូប​ជាន់​គ្នា ប្រសិន​អ្នក​កំណត់​មុខងារ Auto-Lock រយៈ​ពេល ៣០ នាទី ដែល​ក្នុង​ឧបករណ៍​បាន​ចែង​មក​ស្រាប់។ ចូល​ទៅ​កាន់ Settings > Display & Brightness > Auto-Lock។​ +ដំណោះស្រាយ​ភ្លាមៗ​បើ​ជួប​បញ្ហា​អេក្រង់​ដាម: